khmer eng
  • ឯកឧត្តម ស្លេះ ពុនយ៉ាមុីន អញ្ជើញជួបសំណេះសំណាល និងផ្តល់ប្រាក់ឧបត្ថម្ភដើម្បីលើកទឹកចិត្តជូនដល់សិស្សានុសិស្សអ៉ិស្លាមចំនួន១០រូប ដែលប្រលងជាប់សញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ
     
    ចែករំលែក ៖

    នាព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម ស្លេះ ពុនយ៉ាមុីន សមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ បានអញ្ជើញជួបសំណេះសំណាល និងផ្តល់រង្វាន់ដើម្បីលើកទឹកចិត្តដល់ប្អូនៗ សិស្សានុសិស្សអ៉ិស្លាមចំនួន១០រូប ដែលបានខិតខំរៀនសូត្ររហូតទទួលបានជោគជ័យ ប្រលងជាប់សញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ។
    ពិធីនេះប្រព្រឹត្តឡើងនៅគេហដ្ឋានរបស់ឯកឧត្តម សមាជិកព្រឹទ្ធសភា ស្ថិតនៅភូមិរកា សង្កាត់សំបួរមាស ក្រុងកំពង់ចាម ខេត្តកំពង់ចាម។

    ក្នុងឱកាសនោះ ឯកឧត្តមបានមានប្រសាសន៍ថា នេះជាការលើកទឹកចិត្ត របស់ឯកឧត្តមផ្ទាល់ ដើម្បីឆ្លើយតបទៅនឹងការខិតខំប្រឹងប្រែងសិក្សារបស់ប្អូនៗក្នុងរយៈពេល១២ឆ្នាំកន្លងមក។

    ឯកឧត្តមបានលើកឡើងថា ទាំងអស់នេះ គឺជាលទ្ធផលជោគជ័យមួយផ្នែករបស់ប្អូនៗ នៅកម្រិតចំណេះដឹងទូទៅ ក៏ប៉ុន្តែ ចំពោះខាងមុខ យើងត្រូវគិតគូអំពីអនាគត ជាពិសេស ត្រូវបន្តការសិក្សាលើមុខជំនាញ ក្នុងក្របខ័ណ្ឌបច្ចេកទេស ដើម្បីចូលរួមប្រកួតប្រជែងក្នុងទីផ្សារការងារ តាមរយៈការប្រលងប្រជែងនៅកម្រិតឧត្តមសិក្សា ទៅតាមការសម្រេចចិត្ត និងទេពកោសល្យ របស់ខ្លួនឯង ពោលគឺ ទៅតាមសមត្ថភាព ដែលខ្លួនឯងមានពិតប្រាកដ។ លើសពីនោះ នៅពេល ដែលប្អូនៗបានបន្តនៅកម្រិតឧត្តមសិក្សាហើយ សូមប្អូនៗខិតខំព្យាយាមរៀនសូត្រ ឱ្យ​បានពូកែ ធ្វើយ៉ាងណាឱ្យ​ក្លាយទៅជាបុគ្គលដែលមានសមត្ថភាព ដើម្បីយកចំណេះដឹងដោយមានគុណធម៌ មកបម្រើជាប្រយោជន៍ដល់សង្គមជាតិ ក៏ដូចជាភាពរីកចម្រើន ដល់ក្រុមគ្រួសារ ទន្ទឹមនោះ នៅពេលដែលប្អូនៗ មានចំណេះដឹងហើយ សូមវិលត្រឡប់ មកវិញ ដើម្បីរួមគ្នាកសាងអភិវឌ្ឍ សហគមន៍របស់យើង ឱ្យ​កាន់តែមានការរីកចម្រើនតទៅមុខទៀត ។

    គួរបញ្ជាក់ថា រង្វាន់លើកទឹកចិត្តដែលឯកឧត្តម បានផ្តល់ជូនប្អូនៗសិស្សានុសិស្សនៅក្រុងកំពង់ចាមទាំង ១០រូប ក្នុងមួយរូបៗ ទទួលបាន២០មុឺនរៀល សរុបទាំងអស់ចំនួន ២.០០០.០០០រៀល។

    ប្រភព៖ ជំនួយ​ការ​ឯកឧត្តម ស្លេះ ពុនយ៉ាមុីន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ អញ្ជើញចូលរួមរំលែកមរណទុក្ខ និងគោរពវិញ្ញាណក្ខន្ធសព លោក រស់ ប៊ុនធឿន អភិបាលស្រុកអង្គរបូរី នៅខេត្តតាកែវ
    thumbnail
     
    ឯកឧត្តម ងី ច័ន្ទ្រផល អញ្ជើញគោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ឡុង ផល អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ
    thumbnail
     
    ឯកឧត្តម ស្លេះ ពុនយ៉ាមុីន ឧបត្ថម្ភ Power bank ជូនដល់វីរកងទ័ព រឿន ប៉ាត់ត្រី
    thumbnail
     
    ឯកឧត្តម លី​ សារី​ អញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ​ និងគោរពវិញ្ញាណក្ខន្ធសពប្រជាពលរដ្ឋ​ នៅស្រុកទឹកឈូ​ ខេត្តកំពត
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ អញ្ជើញចូលរួមពិធីបុណ្យផ្ការស្មីសាមគ្គី នៅខេត្តតាកែវ